មានទទួលសេរវា បង្ហោះវេបសាយ / រចនាគេហទំព័រ WEBSITE និង Slide គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Te: 017357556--/ 0963622640../..092918312

Friday, February 5, 2021

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំឱ្យអភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើការងារ រំលោភចិញ្ចើមថ្នល់ឱ្យបានត្រឹមត្រូវបំផុត

 




 ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១–

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន​គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក  ណែនាំឱ្យអភិបាលរាជធានី ខេត្តយក ចិត្តទុកដាក់លើការងាររំលោភចិញ្ចើមថ្នល់ឱ្យបានត្រឹមត្រូវបំផុត។ ការណែនាំរបស់សម្ដេចក្រឡាហោមបែបនេះ  ក្នុងឱកាសដែលអញ្ជើញជាអធិបតី ពិធីបូក​សរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២០ និងលើកទិសដៅការ ងារ​ឆ្នាំ២០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ  កាលពីរសៀលថ្ងៃទី០៤  ខែកម្ភ:  ឆ្នាំ២០២១។

សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា ការអនុវត្តវិធានការទប់ស្កាត់ការ​រំលោភ​ចិញ្ចើមថ្នល់មិនមែនជាការរំលោភសិទ្ធិសេរីភាពប្រជាពលរដ្ឋនោះទេ។ សម្តេចក្រឡាហោម​បានលើកជាឧទាហរណ៍មកពន្យល់ថា  ការស្ថាបនាផ្លូវជាតិលេខ៥ កន្លែងខ្លះត្រូវធ្វើ​វៀង​ផ្លូវចាស់ ដោយសារតែអាជ្ញាធរបណ្ដែតបណ្ដោយឱ្យពលរដ្ឋសង់សំណង់លើចិញ្ចើមថ្នល់ ធ្វើ​ឱ្យមានភាពស្មុគស្មាញក្នុងការដោះស្រាយនៅពេលចាប់ផ្ដើមអនុវត្តន៍គម្រោង។

ដោយឡែកពាក់ព័ន្ធនឹងបញ្ហាចរាចរណ៍  សម្ដេចក្រឡាហោមបានសម្ដែងការកោត​សរសើរ​ចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបាន​ខិតខំ​អនុវត្តន៍ច្បាប់ចរាចរណ៍ធ្វើឱ្យអត្រាគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់ របួស និងការខូច​ខាតទ្រព្យសម្បត្តិ មានការថយចុះគួរឱ្យកត់សម្គាល់។ សម្ដេចក្រឡាហោមបានរម្លឹកថា​ដោយសារឆ្នាំ២០១៩ អត្រាគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងខ្លាំង ទើបនៅ​ឆ្នាំ២០២០​កន្លងទៅនេះ រាជរដ្ឋាភិបាលបានដាក់ផែនការរឹតបន្តឹងការអនុវត្តច្បាប់ ហើយការងារនេះ​ក៏ទទួលការរិះគន់ពីមជ្ឈដ្ឋានខ្លះថារាជរដ្ឋាភិបាលដាក់បន្ទុកលើប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារវិបត្តិកូវីដ-១៩ រហូតទីបំផុតលទ្ធផលនៃការអនុវត្តច្បាប់ចរាចរណ៍ បានធ្វើ​ឱ្យមជ្ឈដ្ឋានរិះគន់យល់ជ្រួតជ្រាបពីសេចក្ដីប្រាថ្នារបស់រាជរដ្ឋាភិបាល។ សម្ដេចក្រឡា​ហោមបានហៅលទ្ធផលនៃការថយចុះបញ្ហាគ្រោះ​ថ្នាក់ចរាចរណ៍ថាជាមោទនភាពមួយ ត្បិត​ផែនការឆ្នាំ២០២០ បានផ្ដល់លទ្ធផលគួរឱ្យកត់សម្គាល់។ 

សម្ដេចក្រឡាហោមបាន​បន្ថែមថា សម្ដេចចង់ឱ្យអត្រាអ្នកស្លាប់ប្រចាំថ្ងៃមានការ​ថយ​ចុះ​តិចជាងអត្រា៤ ឬ៥នាក់ ប៉ុន្តែកិច្ចការនេះអាចមានការលំបាក។ យ៉ាងណាក៏ដោយ​សម្ដេចក្រឡាហោមបានដាក់ក្ដីរំពឹងថានៅឆ្នាំ២០២១នេះ គ្រប់ភាគី នឹងរួមគ្នាកាត់បន្ថយ​អត្រា​អ្នកស្លាប់ប្រចាំថ្ងៃមកត្រឹម០៤នាក់៕ដោយ ចាន់ សុធីវង្ស, ផ្សាយដោយ៖ កន ចំណាន

No comments:

Post a Comment

Adbox