មានទទួលសេរវា បង្ហោះវេបសាយ / រចនាគេហទំព័រ WEBSITE និង Slide គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Te: 017357556--/ 0963622640../..092918312

Wednesday, February 24, 2021

អភិបាលរាជធានីភ្នំពេញ អញ្ជើញចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ នៅមណ្ឌលសុខភាពចាក់អង្រែក្រោម និងមន្ទីរពេទ្យរុស្ស៊ី

 

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានកោតសរសើរចំពោះក្រុមគ្រូពេទ្យដែលកំពុងមើលថែ និងព្យាបាលអ្នកជំងឺកូវីដ១៩ និងអ្នកធ្វើចត្តាឡីស័កដោយយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាពអ្នកជំងឺកន្លងមក ហើយលោកក៏សូមឲ្យបន្តកិច្ចការងារនេះឲ្យបានល្អបន្ថែមទៀត ដើម្បីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើង។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យក្រុមគ្រូពេទ្យទាំងអស់ ជួយបន្តយកចិត្តទុកដាក់ណែនាំដល់អ្នកធ្វើចត្តាឡីស័កឲ្យអនុវត្តវិធានសុខាភិបាល លាងដៃនឹងសាប៊ូ ជែល និងអាកុល ពាក់ម៉ាស ពិសេសអនុវត្តវិធានការពារ ៣កុំ និង៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នៅរសៀលថ្ងៃដដែលនោះ អភិបាលរាជធានីភ្នំពេញ បានបន្តអញ្ជើញទៅពិនិត្យ និងសួរសុខទុក្ខអ្នកធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យរុស្ស៊ី នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង៕

No comments:

Post a Comment

Adbox