មានទទួលសេរវា បង្ហោះវេបសាយ / រចនាគេហទំព័រ WEBSITE និង Slide គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Te: 017357556--/ 0963622640../..092918312

Wednesday, February 24, 2021

អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា អំពាវនាវឲ្យប្រមូលផ្តុំកម្លាំង ដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិ ចំពោះមុខទណ្ឌកម្មពីលោកខាងលិច

 


(រ៉ង់ហ្គូន)៖ មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានអំពាវនាវឱ្យមានកិច្ចប្រឹងប្រែងប្រកបដោយថាមពល ដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិ ខណៈប្រទេសនេះកំពុងប្រឈមមុខនឹងសម្ពាធ ព្រមទាំងទណ្ឌកម្មពីសំណាក់បណ្ដាប្រទេសលោកខាងលិច ជុំវិញការបង្រ្កាបក្រុមបាតុករ ដែលកំពុងធ្វើបាតុកម្មតវ៉ាប្រឆាំងរដ្ឋប្រហារ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

ការអំពាវនាវខាងលើធ្វើឡើងដោយ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង (Min Aung Hlaing) នៅក្នុងកិច្ចប្រជុំមួយនៃរដ្ឋាភិបាលថ្មីរបស់លោក កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដោយអំពាវនាវឱ្យផ្ដោតជាសំខាន់លើការកាត់បន្ថយការនាំចូល ហើយបង្កើនការនាំចេញ។ អគ្គមេបញ្ជាការយោធារូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋាភិបាលចាំបាច់ត្រូវតែប្រមូលផ្ដុំកម្លាំង និងប្រឹងប្រែងប្រកបដោយថាមពល ដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិ ខណៈវិធានការសេដ្ឋកិច្ចសំខាន់ៗនានា ក៏នឹងត្រូវដាក់ចេញជាបន្តបន្ទាប់ផងដែរ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកកាលពីដើមសប្ដាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មបន្ថែម ទៅលើឧត្ដមសេនីយមីយ៉ាន់ម៉ាពីររូប ដោយក្នុងនោះមានម្នាក់ជា មេបញ្ជាការកងទ័ពជើងអាកាស។ សហភាពអឺរ៉ុបក៏បានព្រមព្រៀងគ្នា ដាក់ទណ្ឌកម្មផងដែរទៅលើអ្នកទទួលខុសត្រូវ ចំពោះការធ្វើរដ្ឋប្រហារយោធា ទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូ ជី កាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ។ ការដាក់ទណ្ឌកម្មនេះទៀតសោត ធ្វើឡើងភ្លាមៗបន្ទាប់ពីបាតុករ ០៣នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងការបង្រ្កាប ដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា៕


No comments:

Post a Comment

Adbox