មានទទួលសេរវា បង្ហោះវេបសាយ / រចនាគេហទំព័រ WEBSITE និង Slide គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Te: 017357556--/ 0963622640../..092918312

Saturday, August 21, 2021

អភិបាលខណ្ឌឬស្សីកែវ៖ ទោះបីចាក់វ៉ាក់សាំងរួចហើយ សូមពលរដ្ឋកុំភ្លេចបន្តអនុវត្តវិធានការ «៣កុំ ៣ការពារ» ព្រោះកូវីដ១៩ មិនងាយភ្លេចយើងទេ

 


(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានគូសបញ្ជាក់ថា សម្រាប់បងប្អូនប្រជាពលរដ្ឋ បើទោះបីជា ទទួលបានការចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ១៩ រួចហើយក៏ដោយ តែសូមកុំភ្លេចនូវការបន្តអនុវត្តវិធានការ «៣កុំ ៣ការពារ» ព្រោះកូវីដ១៩ ពិសេសកូវីដបម្លែងថ្មី Delta មិនងាយភ្លេចយើងទេ ដែលជាសារផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់បំផុត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពជា។

ការគូសបញ្ជាក់យ៉ាងដូច្នេះរបស់លោក ជា ពិសី ក្នុងនាមលោកជាប្រធានគណៈកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ដែលបានបន្តដឹកនាំមន្ត្រីក្រោមឱវាទ នាំយកអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន មកផ្ដល់ជូនដល់ ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ២០គ្រួសារ រស់នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។

ក្នុងសកម្មភាពសមធម៌នេះ លោក ជា ពិសី បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ ក្នុងការផ្លាស់ប្ដូរទំលាប់ធ្វើការងារ និងការរស់តាមគន្លងថ្មី នៃបរិបទកូវីដ-១៩ បន្ទាប់ពីអភិបាលខណ្ឌឫស្សីកែវរូបនេះ បានដាស់តឿនបន្ថែមទៀត ឱ្យបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានការចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ១៩រួចហើយ សូមកុំភ្លេចនូវការបន្តអនុវត្តវិធានការ «៣កុំ ៣ការពារ» ព្រោះកូវីដ១៩ មិនបំភ្លេចយើងទេ ដែលជាសារផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់បំផុត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពជា៕













 

No comments:

Post a Comment

Adbox